ពិធី “ប្រគល់ពាន ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សជ័យលាភីនិទ្ទេស A (ជំនាន់ទី ១៥) សម័យប្រឡង ០៨ តុលា ២០២៤
នារសៀលថ្ងៃ អង្គារ ២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ស្ថាប័នអប់រំ អេជី ដែលមានសាលារៀន អារីហ្សូន សាលាអន្តរជាតិហ្រ្គេនម៉ោន បានប្រារព្ធពិធី ប្រគល់ពាន ប័ណ្ណសរសើរ និងរង្វាន់ជូនដល់សិស្សានុសិស្សជ័យលាភីនិទ្ទេស A (ជំនាន់ទី១៥) សម័យប្រឡង៖ ០៨ តុលា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំអេជី និងលោកជំទាវ ទា ដាវី ព្រមទាំងគណៈអធិបតី ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត អង្គភាពស្នងការរង នគរបាលខេត្ត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត គណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាអ្នកអាណាព្យាបាល ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ៣០០នាក់។
កម្មវិធីនេះប្រារព្ធឡើងនៅសាលប្រជុំសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅក្នុង បុរីសៀងណាំ ភូមិខ្នារ ឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប។
















No Comments