The Commencement of New School Year 2024-2025
នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនិងគណៈគ្រប់គ្រងនៃស្ថាប័នអប់រំអប់រំអេជី ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គ្រេនម៉ោន បានប្រារព្ធពីធី បើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៤-២០២៥ និងវិញ្ញាបនបត្របញ្ចប់ការសិក្សាប្រចាំឆ្នាំសិក្សា២០២៣-២០២៤ របស់សាលាអន្តរជាតិហ្គ្រេនម៉ោន និងសាលារៀនអារីហ្សូនសាខារាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងប្រធាននាយកប្រតិបត្តិ ស្ថាប័នអប់រំ អេជី និងលោកជំទាវ ទាដាវី គណៈអធិបតីភ្ញៀវកិត្តិយស គណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាអ្នកអាណាព្យាបាលសរុបប្រមាណជាង ១០០០នាក់។
សូមបញ្ជាក់ថាកម្មវិធីនេះប្រារព្ធឡើងនៅវិទ្យាស្ថានជាតិអប់រំ NIE មានទីតាំងស្ថិតនៅលើមហាវិថីព្រះនរោត្តម កែងមហាវិថីព្រះសុរាម្រឹត សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
No Comments