Enter your keyword

Event & News

Beautifully suited for all your web-based needs

បទពិសោធន៍ពីការប្រឡង the World Scholar’s Cup 2025

បទពិសោធន៍ពីការប្រឡង the World Scholar’s Cup 2025

សូមស្តាប់កិច្ចសម្ភាស៍របស់សិស្ស ស៊ីធឿន សុបុញ្ញរិទ្ធ ចែករំលែកបទពិសោធន៍ពីការប្រឡង the World Scholar’s Cup 2025. Our Student of Arizon School, Sythoeun Soponhak Rith shares his experiences from the World Scholar’s Cup 2025. — – – សាលារៀនអារីហ្សូន សាខាអូរឬស្សី លេខទូរស័ព្ទ៖ 081 900 820 ទីតាំង៖ https://shorturl.at/dsICn #arizonschool

កម្មវិធីសិក្សាសិង្ហបុរី នៃសាលារៀន អារីហ្សូន សាខាផ្សារដើមថ្កូវ

កម្មវិធីសិក្សាសិង្ហបុរី នៃសាលារៀន អារីហ្សូន សាខាផ្សារដើមថ្កូវ

សកម្មភាពសិស្សានុសិស្សថ្នាក់ទី៣ កម្មវិធីសិក្សាសិង្ហបុរី នៃសាលារៀន អារីហ្សូន សាខាផ្សារដើមថ្កូវ នៅម៉ោង សិល្បៈ និងហត្ថកម្ម។ Our Arizon School’s Grade 3 students (Singaporean Curriculum) had a great time during their hands-on Arts and Crafts session. ——————————— សាលារៀនអារីហ្សូនសាខាផ្សារដើមថ្កូវ លេខទូរស័ព្ទ៖ 081 900 830 ទីតាំង៖ https://shorturl.at/0wUJt

ការប្រឡងវាស់ស្ទង់សមត្ថភាពសិស្សថ្នាក់ទី៦ ទី៩ និងទី១២ ឆ្នាំសិក្សា២០២៤-២០២៥

ការប្រឡងវាស់ស្ទង់សមត្ថភាពសិស្សថ្នាក់ទី៦ ទី៩ និងទី១២ ឆ្នាំសិក្សា២០២៤-២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្ថាប័នអប់រំ អេជី ដែលមានសាលារៀន អារីហ្សូន និងសាលាអន្តរជាតិ ហ្រ្គេនម៉ោន ជាបុត្រសម្ព័ន្ធបានរៀបចំ ការប្រឡងវាស់ស្ទង់សមត្ថភាពសិស្សថ្នាក់ទី៦ ទី៩ និងទី១២ ឆ្នាំសិក្សា២០២៤-២០២៥។ សម័យប្រឡង៖ ២៤ មេសា ឆ្នាំ២០២៥ ការប្រឡងប្រព្រឹត្តទៅនៅសាលារៀន អារីហ្សូន សាខាអូរឫស្សី ដែលមានទីតាំងស្ថិតនៅអគារលេខ ១៦ ABCD ផ្លូវលេខ ១៩០ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ——————————- សាលារៀនអារីហ្សូន សាខាអូរឬស្សី លេខទូរស័ព្ទ៖ 081 900 820 ទីតាំង៖ https://shorturl.at/dsICn

អបអរទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៩! 

អបអរទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៩! 

អបអរទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៩!   ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ចូលរៀនថ្ងៃទី ០៨ កញ្ញា ២០២៥  ទទួលបានសាច់ប្រាក់ត្រឡប់រហូតដល់ទៅ ៣០% ផ្តល់ជូនសម្រាប់សិស្សកំពុងសិក្សាតែប៉ុណ្ណោះ *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត—————- សម្រាប់ព័ត៌មានបន្ថែម / For more information: 1-សាលារៀនអារីហ្សូនសាខាអូរឬស្សី |  081 900 820 | https://shorturl.at/dsICn 2- សាលារៀនអារីហ្សូនសាខាច្បារអំពៅទី២ |  081 900 823 | https://shorturl.at/GHZnu 3- សាលារៀនអារីហ្សូនសាខាច្បារអំពៅទី១ | 081 900 824 | https://shorturl.at/K2ZnU 4-សាលារៀនអារីហ្សូនសាខាផ្សារដើមថ្កូវ | 081 900 830 | https://shorturl.at/0wUJt 5-សាលារៀនអារីហ្សូនសាខាទួលគោក | 081 900 815 | https://shorturl.at/fskgG 6-សាលារៀនអារីហ្សូនសាខាឫស្សីកែវ | 081 900 827 | https://shorturl.at/bgOVn 7-សាលារៀនអារីហ្សូនសាខាខេត្តសៀមរាប | 081 900 825 | https://shorturl.at/WnHJY 8- […]

🎉 អបអរសាទរ សិស្សានុសិស្សថ្នាក់ទី ១២ ឆ្នាំសិក្សា ២០២៣-២០២៤ នៃស្ថាប័នអប់រំ អេជី 🎉

🎉 អបអរសាទរ សិស្សានុសិស្សថ្នាក់ទី ១២ ឆ្នាំសិក្សា ២០២៣-២០២៤ នៃស្ថាប័នអប់រំ អេជី 🎉

🎉 អបអរសាទរ សិស្សានុសិស្សថ្នាក់ទី ១២ ឆ្នាំសិក្សា ២០២៣-២០២៤ នៃស្ថាប័នអប់រំ អេជី 🎉 សូមអបអរសាទរសិស្សានុសិស្សថ្នាក់ទី ១២ ឆ្នាំសិក្សា ២០២៣-២០២៤ នៃស្ថាប័នអប់រំ អេជី ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាស្ថាពរ! ការប្រឡងនេះបានធ្វើឡើងនៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៤។ យើងមានមោទនភាពចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សទាំងអស់ ដែលបានធ្វើអោយឈ្នះលើការប្រឡងនេះ។ 🎉 Congratulations to the Grade 12 Students of AG Education, Academic Year 2023-2024 🎉 We are thrilled to announce that our Grade 12 students have successfully passed the National Baccalaureate Exam […]

ពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាតម្រង់ទិសស្តីពី “ក្របខណ្ឌគរុកោសល្យសតវត្សទី ២១”

ពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាតម្រង់ទិសស្តីពី “ក្របខណ្ឌគរុកោសល្យសតវត្សទី ២១”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈគ្រប់គ្រងស្ថាប័នអប់រំ អេជី ដែលមានសាលារៀន អារីហ្សូន សាលាអន្តរជាតិ ហ្រ្គេនម៉ោន ដឹកនាំដោយ ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ បានចូលរួមពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាតម្រង់ទិសស្តីពី “ក្របខណ្ឌគរុកោសល្យសតវត្សទី ២១” កម្មវិធីនេះបានរៀបចំនៅសាលារៀន អារីហ្សូន សាខាអូរឫស្សី ដែលមានទីតាំងស្ថិតនៅ អគារលេខ ១៦ ABCD ផ្លូវលេខ១៩០ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ #AgEducation

Spelling Bee Competition (Russey Keo Campus)

Spelling Bee Competition (Russey Keo Campus)

Spelling Bee Competition (Russey Keo Campus Qualification) concludes with a thrilling final round. Congratulations to all the winners on achieving this milestone after intense display of linguistic skills from the Preliminary Round to Final Round. —– សូមស្វាគមន៍បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៤-២០២៥! សាលារៀន អារីហ្សូនមានផ្តល់ជូនកម្មវិធីសិក្សាដូចខាងក្រោម៖ កម្មវិធីសិក្សា ៣ ភាសា ចំណេះទូទៅខ្មែរ កម្មវិធីសិក្សាសឹង្ហបុរី កម្មវិធីសិក្សាភាសាអង់គ្លេស និងចិន (ពេញម៉ោង និងក្រៅម៉ោង) ទទួលសិស្សចាប់ពីកម្រិតមត្តេយ្យដល់ទី១២ សេវាដឹកជញ្ជូនសិស្ស និងសេវាស្នាក់នៅពេញមួយថ្ងៃ #arizonschool

Delegation from Beaconhouse Yamsaard International School (BYIS)

Delegation from Beaconhouse Yamsaard International School (BYIS)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្ថាប័នអប់រំ អេជី ដែលមានសាលារៀន អារីហ្សូន សាលាអន្តរជាតិ ហ្គ្រេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី និងការិយាល័យតំណាង ក្លូបលស្ទូដែន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាបុត្រសម្ព័ន្ធ បានរៀបចំកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាលាអន្តរជាតិ Beaconhouse Yamsaard International School (BYIS) នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោកស្រី Apiluck Yeamsaard នាយិកាប្រតិបត្តិអប់រំសិក្សាធិការ និងលោកស្រី Jiranun Wongmongkol ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំប្រទេសកម្ពុជា ព្រមទាំងសហការី ដែលធ្វើឡើងក្នុងគោលបំណង ចែករំលែក ព្រមទាំងផ្លាស់ប្តូរបទពិសោធរវាងស្ថាប័នអប់រំទាំងពីរ ជាពិសេស ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូសំដៅបង្កើតកាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះប្រារព្ធឡើងនៅការិយាល័យកណ្តាលស្ថាប័នអប់រំ អេជី ដែលមានទីតាំងស្ថិតនៅអគារលេខ ១៧៣ ផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

Groundbreaking Ceremony for New School Building (Kampong Thom Branch)

Groundbreaking Ceremony for New School Building (Kampong Thom Branch)

ក្រុងស្ទឹងសែន៖ នាព្រឹកថ្ងៃចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ គណៈគ្របគ្រងស្ថាប័នអប់រំ អេជី ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គ្រេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី និងការិយាល័យតំណាងក្លូបលស្ទូដែនកម្ពុជា (Global Student Cambodia) ជាបុត្រសម្ព័ន្ធ ដឹកនាំដោយ ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ដោយមានការចូលរួមពីសំណាក់ គណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា និងលោកគ្រូ អ្នកគ្រូ ជាច្រើនកុះករ បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារសិក្សាថ្មីមួយបន្ថែមទៀតនៅខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ6A ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លេខទូរស័ព្ទ 081 900 829 ។ គូសបញ្ជាក់ផងដែរថា សមិទ្ធិផលនេះគឺជាចំណងដៃពិសេសមួយទៀតដើម្បី អបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ នៃការបង្កើតស្ថាប័នអបរំ អេជី។

MoU with SBI Royal Securities

MoU with SBI Royal Securities

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន អារីហ្សូនគ្រុប (Arizon Group) និងក្រុមហ៊ុន អេសប៊ីអាយរ៉ូយ៉ាល់ស៊ីឃ្យួរឹធី (SBI Royal Securities) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូសំដៅបង្កើតកាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះប្រារព្ធឡើងនៅការិយាល័យកណ្តាលក្រុមហ៊ុន អេសប៊ីអាយរ៉ូយ៉ាល់ស៊ីឃ្យួរឹធី ដែលមានទីតាំងស្ថិតនៅអគារព្រីនស៍ភ្នំពេញថៅវើរ (Prince Phnom Penh Tower) ជាន់ទី១៣A មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។