Enter your keyword

Uncategorized

Beautifully suited for all your web-based needs

ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

នាព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ស្ថាប័នអប់រំ អេជី ដែលមានសាលារៀន អារីហ្សូន និងសាលាអន្តរជាតិហ្រ្គេនម៉ោន ដឹកនាំដោយឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ បានដឹកនាំសិស្សានុសិស្សជ័យលាភីនិទ្ទេស A ទាំង ៩រូប ចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ អបអរសាទរ និងជាកិត្តិយសសម្រាប់យុវសិស្ស សូរ សំណាង ជាសិស្សមកពីសាលារៀនអារីហ្សូន សាខាខេត្តសៀមរាប ត្រូវបានផ្តល់កិត្តិយសឡើងទទួលរង្វាន់ដោយផ្ទាល់ពីសម្តេច ក្នុងនាមសិស្សនិទ្ទេស A តំណាងខេត្តសៀមរាប។

សកម្មភាពសិស្សានុសិស្សធ្វើការពិសោធសរីរាង្គគ្រឿងក្នុងត្រី

សកម្មភាពសិស្សានុសិស្សធ្វើការពិសោធសរីរាង្គគ្រឿងក្នុងត្រី

សកម្មភាពសិស្សានុសិស្សថ្នាក់ទី ៥ នៃសាលារៀនអារីហ្សូនដែលបានធ្វើការពិសោធលើសរីរាង្គគ្រឿងក្នុងត្រី គឺជាឱកាសសិក្សាដែលមានតម្លៃ និងជាសកម្មភាពដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សិស្ស។ សកម្មភាពនេះអាចផ្តល់ឱកាសសិក្សាដោយផ្ទាល់ និងលើកកម្ពស់ការយល់ដឹងអំពីរាងកាយ និងប្រព័ន្ធផ្ទៃក្នុងរបស់សត្វត្រី។ ក្នុងសកម្មភាពនេះ សិស្សានុសិស្សបានរៀនស្គាល់សរីរាង្គចម្បងៗរបស់ត្រី ដូចជាបេះដូង (ដែលមានតួនាទីក្នុងការបូមឈាមសើស្ប៉ាត់សរីរាង្គទាំងអស់) ក្រពះ (ប្រព័ន្ធជីវកម្មសម្រាប់ការរំលាយអាហារ) ឬសរ (ប្រព័ន្ធដកដង្ហើម) និងសរីរាង្គផ្សេងៗទៀត។ ការអនុវត្តនេះមិនត្រឹមតែបង្រៀនអំពីតួនាទីនិងលក្ខណៈសម្បត្តិរបស់សរីរាង្គទាំងនេះទេ ប៉ុន្តែវានៅមានការអប់រំស្ដីពីទម្រង់ និងសារសំខាន់ក្នុងប្រព័ន្ធសរីរាង្គរបស់សត្វផងដែរ។ ការពិសោធដូចនេះអាចជាការចងសមាសភាពព teorétiqueនិងអនុវត្តស៊ីជម្រៅ ដែលអាចជួយសិស្សយល់ច្បាស់ថាតើសរីរាង្គនីមួយៗធ្វើការបានយ៉ាងដូចម្តេច។ ការសិក្សាសរីរាង្គត្រី ក៏អាចជាដំណើរផ្តើមដ៏ល្អសម្រាប់សិស្សដែលចង់ទទួលបានបទពិសោធន៍ក្នុងវិស័យជីវវិទ្យា ការពិច័យសត្វ និងវិទ្យាសាស្ត្រអាកាសធាតុ។ កិច្ចការនេះមិនត្រឹមតែផ្តល់ចំណេះដឹងបច្ចេកទេសនោះទេ វានៅលើកលែងដល់សិស្សអោយបង្កើនជំនាញមូលដ្ឋានផ្សេងៗទៀតផងដែរ។ ជាជំហានដំបូង សិស្សត្រូវអនុវត្តការធ្វើការជាក្រុម ដើម្បីធានាឱ្យមានការបែងចែកតួនាទី និងទំនួលខុសត្រូវយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ ការធ្វើការពិសោធដោយប្រុងប្រយ័ត្ន និងការអនុវត្តតាមច្បាប់សុវត្ថិភាព បានជួយសិស្សអភិវឌ្ឍនូវទស្សនៈសុវត្ថិភាពនៅក្នុងបរិបទការងារសិក្សា។ នៅចុងក្រោយសកម្មភាពនេះអាចលើកទឹកចិត្តសិស្សឱ្យមានចំណាប់អារម្មណ៍ និងការចូលរួមប្រកបដោយសុទិដ្ឋិនិយមចំពោះការសិក្សាវិទ្យាសាស្ត្រយ៉ាងទូលំទូលាយ។ វាក៏អាចជាឱកាសសំខាន់សម្រាប់សិស្សក្នុងការរកឃើញនូវចំណង់ចំណូលចិត្ត និងអនាគតវិជ្ជាជីវៈរបស់ពួកគេនៅក្នុងវិស័យដែលពាក់ព័ន្ធនឹងជីវវិទ្យា។ សូមស្វាគមន៍បវេសនកាលថ្មីឆ្នាំសិក្សា ២០២៤-២០២៥! កម្មវិធីសិក្សា៣ភាសា ចំណេះទូទៅខ្មែរ កម្មវិធីសិក្សាសឹង្ហបុរី ទទួលសិស្សចាប់ពីកម្រិតអប់រំកុមារតូចដល់ទី១២ សេវាដឹកជញ្ជូនសិស្ស និងសេវាស្នាក់នៅពេញមួយថ្ងៃ ចុះឈ្មោះថ្ងៃនេះ ទទួលបានសាច់ប្រាក់ត្រឡប់រហូតដល់ ៣០% + មួកការពារសុវត្ថិភាពដ៏ស្រស់ស្អាត ១

ដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសចិន

ដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសចិន

គណៈគ្រប់គ្រងស្ថាប័នអប់រំ អេជី ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គ្រេនម៉ោន និងមជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី ព្រមទាំងការិយាល័យតំណាងក្លូបលស្ទូដែនប្រចាំ ព្រះរាជាណាចក្រកម្ពុជា ជាបុត្រសម្ព័ន្ធ ដឹកនាំដោយ ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខ ឃាង ស្ថាបនិក ជាប្រធាននាយកប្រតិបត្តិ រួមដំណើរដោយគណៈគ្រប់គ្រងសាលាជាច្រើននាក់ទៀត បានធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណង៖ ១.ចុះអនុស្សារណៈនៃការយោគយល់គ្នារវាងស្ថាប័នអប់រំអេជី និងសកលវិទ្យាល័យបច្ចេកវិទ្យា ហាប៊ីន ២.ចូលរួមក្នុងកិច្ចប្រជុំ «2024 Oversea High School Principal Campus Discovery» នៅសកលវិទ្យាល័យបច្ចេកវិទ្យា ហាប៊ីន ៣. ជួបសំណេះសំណាលជាមួយអតីតសិស្សនៃសាលារៀនអារីហ្សូន ដែលទទួលបានអាហារូបករណ៍ និងកំពុងសិក្សានៅទីនោះ។

Delegation from Beaconhouse Yamsaard International School (BYIS)

Delegation from Beaconhouse Yamsaard International School (BYIS)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្ថាប័នអប់រំ អេជី ដែលមានសាលារៀន អារីហ្សូន សាលាអន្តរជាតិ ហ្គ្រេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាល អេជី និងការិយាល័យតំណាង ក្លូបលស្ទូដែន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាបុត្រសម្ព័ន្ធ បានរៀបចំកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាលាអន្តរជាតិ Beaconhouse Yamsaard International School (BYIS) នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោកស្រី Apiluck Yeamsaard នាយិកាប្រតិបត្តិអប់រំសិក្សាធិការ និងលោកស្រី Jiranun Wongmongkol ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំប្រទេសកម្ពុជា ព្រមទាំងសហការី ដែលធ្វើឡើងក្នុងគោលបំណង ចែករំលែក ព្រមទាំងផ្លាស់ប្តូរបទពិសោធរវាងស្ថាប័នអប់រំទាំងពីរ ជាពិសេស ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូសំដៅបង្កើតកាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះប្រារព្ធឡើងនៅការិយាល័យកណ្តាលស្ថាប័នអប់រំ អេជី ដែលមានទីតាំងស្ថិតនៅអគារលេខ ១៧៣ ផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។